កម្មវិធី
កម្មវិធី
កម្មវិធីបណ្តោះអាសន្ន ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា (GMT+7) | ប្រព័ន្ធវីដេអូ
ម៉ោង | កម្មវិធី |
---|---|
8:00 - 9:00 | ចុះឈ្មោះអ្នកចូលរួម |
9:00 - 10:00 | កម្មវិធីបើក |
• សុន្ទរកថាស្វាគមន៍ ដោយ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា • សុន្ទរកថាដោយ • លោកជំទាវ ស៊ីទី រ៉ូហ្សាយមឺរីយ៉ានទីប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ប៊្រុយណេ • អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា • លោកស្រី ល្វីសា សានតូស អគ្គនាយករងនៃស្ថាប័នប៊ីសឺនីសអឺរ៉ុប • ឯកឧត្តម សាបា អូរី ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា • សុន្ទរកថាបើកដោយ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា | |
10:00 - 10:15 | សម្រាក |
10:05 - 10:25 | បទបង្ហាញទី ១៖ ពហុភាគីនិយមនៃអង្គការពាណិជ្ជកម្មពិភពលោក៖ វិភាគទានរបស់អាស៊ី និងអឺរ៉ុប a) ផ្សារភ្ជាប់ទំនាក់ទំនងអាស៊ីនិងអឺរ៉ុប ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពហុភាគី ដើម្បីជម្រុញភាពជាដៃគូសេដ្ឋកិច្ច b) ជម្រុញការធ្វើពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយចីរភាពរវាងតំបន់ទាំងពីរ c) គាំទ្រដល់ការអនុវត្តស្ថាប័ន ប្រកបដោយប្រសិទ្ធភាពនៃអង្គការពាណិជ្ជកម្មពិភពលោក d) គ្រប់គ្រងហានិភ័យនៃសេដ្ឋកិច្ចបង្កដោយការកើនឡើងនូវបញ្ហាខាងក្រៅ វាគ្មិនដែលបានស្នើ៖ • លោកស្រី អាណាបែល ហ្គុនសាលេស អគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោក |
10:25 - 10:40 | បទបង្ហាញទី ២៖ ភាពជាដៃគូអាស៊ី-អឺរ៉ុប សម្រាប់ខ្សែច្រវាក់តម្លៃសកលប្រកបដោយចីរភាព ក្នុងប្រក្រតីភាពថ្មី វាគ្មិន៖ • ឯកឧត្តម សុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
10:40 - 10:55 | បទបង្ហាញដោយតំណាងយុវជន៖ សេដ្ឋកិច្ចការទូតរវាងអាស៊ី និងអឺរ៉ុប៖ ក្បាលម៉ាស៊ីននៃកំណើន និងវិបុលភាព e) សេដ្ឋកិច្ចការទូតគឺជាមធ្យោបាយសំខាន់ដើម្បីបង្កើនពហុភាគីនិយម និងធានានូវកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ចំពោះគ្នាទៅវិញទៅមក ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ ជាពិសេសក្នុងស្ថានការណ៍ក្រោយជម្ងឺកូវីដ-១៩ f) សេដ្ឋកិច្ចការទូតគួរត្រូវបានដាក់ចេញ និងអនុវត្តក្នុងលក្ខខ័ណ្ឌស្របទៅតាមភាពជាក់ស្តែង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយចៀសវាងផ្តោតលើទិដ្ឋភាពនយោបាយហួសហេតុ g) ក្នុងនាមជាដៃគូយូរអង្វែង និងឈរលើមូលដ្ឋានការសម្រេចបានជាបន្តបន្ទាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់អាស៊ាន និងសហភាពអឺរ៉ុបគួរចាប់ផ្តើមការចរចាជាថ្មីទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប h) នវានុវត្តន៍ និងឌីជីថលូបនីយកម្មគឺជាបេះដូងនៃគោលនយោបាយការទូតបែបទំនើប ដែលនឹងនាំមកនូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន វាគ្មិនដែលបានស្នើ៖ • លោក វុឌ្ឍី វង្សមនសិការជនបង្គោលនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្នុងគម្រោងសកម្មភាពសេដ្ឋកិច្ចការទូត និងជាអ្នកការទូតវ័យក្មេងនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា • កញ្ញា វីរ៉ាក កេមេកស៊ី និស្សិតស្រាវជ្រាវនៃសាកលវិទ្យាល័យវ៉ាសេដា |
11:00 - 12:00 (Q&A 15mn) | វេទិកាពិភាក្សា ទី១
ភាពរឹងមាំនៃបដិវត្តន៍ឧស្សាហកម្ម 4.0និងភាពប្រស៊ីគ្នានៃពាណិជ្ជកម្មអាស៊ីនិងអឺរ៉ុប អំឡុងពេលនៃជម្ងឺរាតត្បាតសាកល
នៅក្រោយពេលជម្ងឺរាតត្បាតសាកលកូវីដ ១៩ ត្រូវបញ្ចប់ កាលានុវត្តភាព រួមទាំងបញ្ហាប្រឈមនានាដែលទាក់ទងនឹងពាណិជ្ជកម្មពិភពលោកនិងការវិនិយោគនឹងកើតមានឡើង ដូច្នេះការពង្រឹងចំណងពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប តាមរយៈបដិវត្តន៍ឧស្សាហកម្ម ៤.0 គួរត្រូវបានចាត់ទុកជាអាទិភាព។ ពាក់ព័ន្ធនឹងបញ្ហានេះ តើអាជីវកម្ម និងអ្នករៀបចំគោលនយោបាយ គួរតែផ្ដោតសំខាន់លើអ្វីខ្លះស្របនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្ម? តើធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម អាចទាញយកសារប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.0 បានយ៉ាងដូចម្ដេច នៅពេលដែលបណ្ដាញអនឡាញបានក្លាយជាមធ្យោបាយទំនាក់ទំនងយ៉ាងចាំបាច់ សម្រាប់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី?
i) កំណើនតម្រូវការចំពោះការភ្ជាប់ទំនាក់ទំនងបែបប្រព័ន្ធអ៊ីនធឺណេតដោយសារការរីករាលដាលនៃជម្ងឺរាតត្បាតសាកល កូវីដ-១៩ j) ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ និងបញ្ញាសិប្បនិម្មិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម អ្នកសម្របសម្រួល៖ 1. ឯកឧត្តម ប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម វាគ្មិន៖ 1. ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រទេសកម្ពុជា 2. លោកស្រី ទូលី ប៉ារេនសុន នាយកប្រតិបត្តិក្រុមហ៊ុនហ្គោហ្វ័រ អេស្តូនៀ 3. បណ្ឌិត ណរបឺក ស៊ីសម៉ាដៀប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិភូមិសាស្រ្តនយោបាយប៉ាឡាស អាថែន 4. សាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា 5. ឯកឧត្តម អូឡេក ណេរេទីនប្រធានវិទ្យាស្ថានសហព័ន្ធកម្មសិទ្ធិបញ្ញានៃសហភាពរុស្ស៊ី |
12:00 – 13:30 | សម្រាក |
13:30 - 14:30 (Q&A 15mn) | វេទិកាពិភាក្សា ទី២ សន្ទុះនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.0៖ ការរួមបញ្ចូលពហុភាគីនិយម និងឌីជីថលូបនីយកម្ម ហេតុអ្វីបានជាពហុភាគីនិយម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅតែមានសារសំខាន់នៅក្នុង បដិវត្តន៍ឧស្សាហកម្ម ៤.០? តើពហុភាគីនិយម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាចបង្កើនទំនាក់ទំនងពាណិជ្ជកម្មបានយ៉ាងដូចម៉្ដេច នៅក្រោយពេលជម្ងឺរាតត្បាតសាកលកូវីដ- ១៩? a) សេរីភាវូបនីយកម្មពាណិជ្ជកម្ម (ពន្ធគយ និងមិនមែនពន្ធគយ) b) បរិយាកាសអាជីវកម្ម និងភាពបើកចំហរចំពោះការវិនិយោគផ្ទាល់ពីបរទេស c) គ្រឹះស្ថានគាំទ្រវិស័យពាណិជ្ជកម្ម d) ពង្រីកការផ្សារភ្ជាប់ មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម ទៅក្នុងទីផ្សារឌីជីថល e) មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ្នកសម្របសម្រួល៖ 1. លោក ប៊្រីនស្សឺ តាស៊ីឡូប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា វាគ្មិន៖ 1. ឯកឧត្ដម យូ បិនលីនអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងកិច្ចការសេដ្ឋកិច្ច នៃក្រសួងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាមានិតចិន 2. លោក ខប៊ីន ហ្រ្វង់ស្វ័រអនុប្រធាននៃស្ថាប័នមីដេហ្វអន្តរជាតិ និងជាប្រធានគណៈកម្មការអាស៊ាននៃស្ថាប័នមីដេហ្វអន្តរជាតិ 3. លោក ចាតមីកូ ប្រីស វីដចាកសូណូអគ្គនាយកចរចាពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ប្រទេសឥណ្ឌូនេស៊ី 4. បណ្ឌិត ដេបូរ៉ា អេមនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី 5. លោក ដូណាល់ ខាណាក់ប្រធានក្រុមប្រឹក្សាអាជីវកម្មអឺរ៉ុប-អាស៊ាន |
14:30 - 15:30 (Q&A 15mn) | វេទិកាពិភាក្សាទី៣ ជាមួយនឹង BRUEGEL ការជម្រុញខ្សែសង្វាក់តម្លៃ និងផ្គត់ផ្គង់សាកល ដើម្បីកាត់បន្ថយបញ្ហាប្រឈមពីជម្ងឺឆ្លងនាពេលបច្ចុប្បន្ន អនាគតនៃខ្សែច្រវាក់តម្លៃសកល គឺជាកូនសោសម្រាប់តំបន់អាស៊ី៖ អ្វីខ្លះដែលត្រូវរំពឹងទុកមុន? មានហេតុផលជាច្រើនដែលខ្សែច្រវាក់តម្លៃសកល កំពុងត្រូវបានផ្លាស់ប្តូរ។ ទាំងការតម្លើងថ្លៃឈ្នួលពលកម្មឆ្លើយតបទៅនឹងផលប៉ះពាល់បរិស្ថាន ការវិវត្តនៃបច្ចេកវិទ្យា រួមទាំងភូមិសាស្រ្តនយោបាយ សុទ្ធតែជាហេតុផលសំខាន់ក្នុងការនាំឱ្យមានការគិតគូរឡើងវិញពីទីតាំង និងមុខងារនៃខ្សែច្រវ៉ាក់តម្លៃសកល។ បញ្ហាចម្បងមួយគឺតួនាទីស្នូលរបស់ប្រទេសចិនក្នុងខ្សែច្រវាក់តម្លៃសកល ជាពិសេសទៅទៀតនោះគឺខ្សែច្រវ៉ាក់តម្លៃអាស៊ី។ ការខិតខំរុះរើផ្នែកសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃងាកចេញពីប្រទេសចិន មិនថាដោយប្រទេសអាមេរិក សហភាពអឺរ៉ុប ឬជប៉ុននោះទេ គឺសុទ្ធតែអាចមានផលប៉ះពាល់អវិជ្ជមានមកលើទ្វីបអាស៊ី ប្រសិនបើពួកគេព្យាយាមផ្លាស់ប្តូរទីតាំងត្រឡប់ទៅប្រទេសដើមវិញរៀងៗខ្លួនវិញនោះ តែអ្នកវិនិយោគប្រហែលជានឹង អាចចង់ធ្វើការផា្លស់ប្តូរទីតាំងផលិតកម្មទៅភូមិសាស្រ្តផ្សេងៗក្នុងតំបន់អាស៊ី ដើម្បីអាចកាត់បន្ថយការចំណាយ និងអាចគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់បានល្អជាងមុន ព្រមទាំងអាចចៀសផុតពីហានិភ័យភូមិសាស្រ្តនយោបាយផងដែរ។ ការវិវត្តនៃបច្ចេកវិទ្យា ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ក្នុងការកំណត់អនាគតនៃលក្ខណៈភូមិសាស្រ្តរបស់ខ្សែច្រវ៉ាក់តម្លៃសកល ក៏ដូចជាកម្រិតនៃការធ្វើសមាហរណកម្មបញ្ឈរ (vertical integration) ដែលគេឃើញមានករណីដែលប្រទេសនានាចាប់ផ្តើមផ្តោតលើគោលការណ៍ពឹងលើខ្លួនឯង (self-reliance) កាន់តែច្រើនឡើង ដូចជាករណីប្រទេសចិន និងឥណ្ឌាផងដែរ។ ១. តើជំងឺរាតត្បាតកូវីដ បានផ្លាស់ប្តូរបែបបទភូមិសាស្រ្តនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅអាស៊ីឬទេ? ២. តើមានអ្វីផ្សេងទៀតដែលគេគួររំពឹងទុក និងមានកត្តាអ្វីខ្លះដែលជាកត្តាជម្រុញចម្បង? ៣. តើតំបន់អាស៊ី អាចធានាថាខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់អាចបន្តអភិវឌ្ឍទៅបានតាមវិធីណា? ហើយតើគេអាចបង្កើនភាពធន់បានតាមវិធីណា? ៤. តើធ្វើយ៉ាងណាទើបអាចកាត់បន្ថយហានិភ័យភូមិសាស្រ្តនយោបាយ? អ្នកសម្របសម្រួល៖ 1. លោក អានដ្រេ សាពែរសមាជិកជាន់ខ្ពស់របស់ Bruegel វាគ្មិន៖ 1. លោកស្រី ខាមេន ខាណូអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ីខាងកើត និងអាស៊ីខាងត្បូង នៃក្រសួងការបរទេសអេស្ប៉ាញ, អតីតប្រធានការិយាល័យតំណាងសហភាពអឺរ៉ុបប្រចាំនៅហុងកុង និងម៉ាកាវ; 2. លោកស្រី អាលីស្សា ហ្គាសៀ ហេរ៉េរ៉ូសមាជិកជាន់ខ្ពស់នៃ Bruegel និងជាប្រធានផ្នែកសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថានស្រាវជ្រាវណាធីស៊ីស (Natixis) និងជាសមាជិកស្រាវជ្រាវ 3. លោក លូកា ស៊ីលីផូទទួលបន្ទុកផ្នែកផ្លាស់ប្តូរទៅកាន់ដំណើរការក្រុមហ៊ុនប្រកបដោយចីរភាព ការវិនិយោគប្រកបដោយចីរភាព និងសេដ្ឋកិច្ចពន្ធរបស់សហភាពអឺរ៉ុប នៃក្រុមហ៊ុនជីអូឌីស (GEODIS) 4. លោក ជុង វ៉ូកាំងប្រធានផ្នែកសេ្ឋកិច្ច នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ី 5. លោក តេស៊ូយ៉ា វ៉ាតាណាប៊ីអនុប្រធាននៃវិទ្យាស្ថានរ៉ីទី (RIETI) និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ តូក្យ៉ូ |
15:30 - 15:35 | សម្រាក |
15:35 - 16:10 | កម្មវិធីបិទ • សុន្ទរកថាដោយ ឯកឧត្តម ហ្រ្វង់ រ៉ាយស្ទ័រ រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងការជំរុញសេដ្ឋកិច្ច អមរដ្ឋមន្រ្តីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសសារធារណរដ្ឋបារាំង • សុន្ទរកថាដោយ ឯកឧត្តម មីខាអ៊ីល ម្យ៉ាស្នីកូវីក ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី • សន្ទរកថាបិទដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
ទាញយកឯកសារទស្សនាទាន និងកម្មវិធី នៅទីនេះ