ស្ថានទូត សភាពាណិជ្ជកម្ម និងដៃគូអាស៊ីនិងអឺរ៉ុបស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី AEEBF1

ក្នុងការរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ក្រសួងពាណិជ្ជកម្ម ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំនូវវេទិកាដ៏សំខាន់នេះ បានធ្វើការស្នើជួបពិភាក្សាការងារជាមួយបណ្តាស្ថានទូត និងសភាពាណិជ្ជកម្មបណ្តាប្រទេសអាស៊ីនិងអឺរ៉ុបនានានៅកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាក្នុងគោលបំណងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នាសម្រាប់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ។

ចាប់តាំងពីដំណាក់កាលដំបូងនៃការរៀបចំ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំផ្សេងៗ និងបានធ្វើការជាបន្តបន្ទាប់ជាមួយស្ថានទូត សភាពាណិជ្ជកម្ម និងដៃគូអាស៊ីនិងអឺរ៉ុបដើម្បីពិនិត្យ និងកែសម្រួលលើឯកសារពាក់ព័ន្ធនានាត្រៀមសម្រាប់វេទិកា AEEBF1។ ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានទទួលបាននូវការផ្តល់យោបល់ និងធាតុចូលជាបន្តបន្ទាប់ពីដៃគូទាំងអស់ ដើម្បីអាចឱ្យវេទិកានេះអាចត្រូវបានរៀបចំតាមការរៀបចំល្អបំផុត។ កិច្ចប្រជុំជាមួយដៃគូរបស់យើងរួមមាន៖

  • កិច្ចប្រជុំក្រុមការងារជាមួយតំណាងមូលនិធិអាស៊ី-អឺរ៉ុបនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០

  • កិច្ចប្រជុំក្រុមការងារជាមួយតំណាងស្ថានទូតសហព័ន្ធរុស្ស៊ីនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតប្រ៊ុយណេ នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋសឹង្ហបុរីនៅថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី ០៤ ខែកុម្ភះឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយអ្នកតំណាងរបស់សភាពាណិជ្ជកម្មអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី ០៥ ខែកុម្ភះឆ្នាំ ២០២១

  • កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ ២០២១


កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋបារាំងនៅថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២១


កិច្ចប្រជុំធ្វើការជាមួយតំណាងមូលនិធិអាស៊ី-អឺរ៉ុបនិង BRUEGEL នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១


កិច្ចប្រជុំការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១

វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១” ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងត្រូវធ្វើតាមប្រព័ន្ធវីដេអូនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២១ក្រោមមូលបទ“ ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.0” ។