បទយកការណ៍៖ ការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នឹងបង្ហាញអ​ន្ត​​រ​ជា​តិ​ឱ្យ​​​​ឃើញថា ​កម្ពុជាជាតួអង្គសំខាន់​មួយសម្រាប់ការអភិវឌ្ឍពិភពលោក

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១» ( 1st ASIA-EUROPE ECONOMIC AND BUSINESS FORUM ) ដែលគ្រោងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាឱកាសល្អសម្រាប់អ្នកធុរកិច្ចនិងអ្នកនយោបាយ ចូលរួមចែករំលែកនិងពិភាក្សាពីកិច្ចការទាក់ទងវិស័យពាណិជ្ជកម្ម ខណៈដែលវេទិកានេះ មានការចូលរួមពីវាគ្មិនជំនាញៗនិងអ្នកជំនួញធំៗមកពីប្រទេសជាសមាជិកនៃទ្វីបអាស៊ីនិងអឺរ៉ុប ។
ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការ​ដ្ឋាន​ក្រុ​ម​កា​​រ​ងាររៀបចំវេទិកា​សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១​បានថ្លែងក្នុងបទ​សម្ភាស​ន៍​ជា​មួ​យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៩ខែកញ្ញានេះថា វេទិកានេះ​នឹងមានការចូលរួ​ម​ពី​វាគ្មិនជំនាញៗ និងអ្នកជំនួញធំៗឡើងមកជជែកពិភាក្សាទៅលើការធ្វើ​ពាណិ​ជ្ជ​ក​ម្មដើម្បីជំរុញ​ឱ្យ​សេដ្ឋកិច្ចពិភពលោកវិលរកភាពប្រក្រតីឡើងវិញ​បន្ទាប់ពីការឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩​ និ​ង​ការធ្វើពាណិជ្ជកម្ម​បៃ​ត​ង​ជា​ដើ​ម ដែលមានគុ​ណប្រ​យោជ​ន៍​ច្រើ​ន​ស​ម្រា​ប់​ពិ​ភ​ព​លោកក្នុងបរិ​បទ​ប​ដិវត្តន៍ឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា មានសុទិដ្ឋិនិយមថា «​គុ​ណ​ប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ​វាប​ង្ហា​ញឱ្យឃើញថា កម្ពុ​ជា​យើ​ង​អា​ចដឹកនាំវេទិកា​ពិ​ភ​ព​​លោ​​កមួយបា​ន​ល្អ​ បា​ន​ប​ង្កើ​ននូវការ​យល់​ដឹង​បា​នច្រើ​ន​ជា​ង​មុ​ន​ស​ម្រា​ប់​ពិ​ភ​ព​លោ​ក​ឱ្យ​បា​ន​ដឹ​ង​ថា​​ក​​ម្ពុជាជាតួអង្គសំខាន់​មួយសម្រាប់ការអភិវឌ្ឍពិភពលោ​កយើង​ត​ទៅ​មុ​ខ​ទៀ​ត។​ យើ​ងជា​ប្រ​ទេ​​ស​តួចមួយមែន ជាប្រទេស​ដែលមា​នវោហារធំ​ មា​នទឹ​ក​ចិ​ត្ត​ជួ​យ​ជំ​រុ​ញ​កា​រ​អភិ​វឌ្ឍ​ពិ​ភ​ព​លោ​ក​ឱ្យ​កាន់តែរីកលូតលាស់»។ បើតាមឯកឧត្ដម សំហេង បូរ៉ា វេទិកានេះវាជាឱកាស​សម្រាប់កម្ពុជា​ប​ង្ហា​ញ​ដ​ល់​​​ប្រ​ទេ​ស​នៅទ្វីប​អាស៊ី និងអឺរ៉ុបជា​ពិ​​សេសពិភពលោ​កផ្ទាល់​ឱ្យស្គា​ល់ប្រ​ទេសក​ម្ពុ​ជា​ជា​ប្រ​ទេ​សមួយ​ដែលរីកចម្រើនដល់​កម្រិ​ត​មួ​យ​អាចរ៉ាប់រងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតអន្តរជាតិ ជាប្រ​ទេសមានសុវត្ថិភាព បើទោះ​កូ​​វី​ដញ៉ាំញីដល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់សេដ្ឋ​កិ​ច្ចគ្រួ​សារ និងសេដ្ឋកិច្ចជាតិ​​ខ្លាំ​​ងក្លាក្ដី ប៉ុ​ន្តែ​កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេ​ច​អ​គ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែ​ន បាន​ខិ​ត​ខំបើកយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ-១៩ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ បានច្រើនរហូតជាប់ចំណាត់ថ្នា​ក់​លេ​ខ​ពីរក្នុ​ងចំ​ណោ​មប្រទេសអាស៊ាន​ទាំង​១០។ ចំពោះការ ខិត​ខំ​​ដើ​ម្បី​ការពារ​សុ​ខុ​មា​ល​ភាពពីកា​ររា​ត​ត្បា​ត​នៃ​ជំ​ងឺ​កូវីដ-១​៩​នេះ​​ត្រូវបានឯកឧត្តម សំ​ហេ​ង បូ​រ៉ា អនុរដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​ម្ម​និ​ង​ប្រ​ធា​នលេ​ខា​ធិ​កា​រ​ដ្ឋាន​ក្រុ​ម​កា​​រ​ងារ​រៀ​ប​ចំ​វេ​ទិកា​​សេ​ដ្ឋកិ​ច្ច និងធុ​រ​​​កិ​​​ច្ច​​អា​​ស៊ី​-​អឺរ៉ុបលើក​ទី១ចាត់ទុកថា ជាចំ​ណុចពិ​សេស​មួ​យ​ទៀ​ត​ដែ​ល​ពិ​ភព​លោកអាចមើលឃើញ​ថា ប្រទេសកម្ពុជា​ជាប្រ​ទេ​សមា​នសុ​វ​ត្ថិ​ភា​ព​ការពារកុំឱ្យមានកា​រ​ឆ្ល​ង​រា​ល​ដា​ល​ពីជំ​ងឺ​កូវីដ-១៩បានល្អ ហើ​យអ្ន​ក​ទេ​សចរបរទេសអាច​នឹ​ង​មា​ន​​ទំនុកចិត្តច​ង់ម​ក​ទ​ស្ស​នា​ប្រ​ទេ​សកម្ពុជា។ ពាក់ព័ន្ធនឹងការរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) របស់​​កម្ពុជា​នេះដែរ ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​​អន្ដរជាតិ អនុប្រធានប្រចាំការគណៈកម្មាធិការជាតិ និងជាអនុប្រធានលេខាធិការ​ដ្ឋាន​រៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងបទសម្ភាសន៍ជាមួយទី​ភ្នា​ក់​ងា​រ​សា​​រព័ត៌មានកម្ពុជា AKP នាពេលកន្លងទៅបានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​ហៅ​កាត់ថា (ASEM) ​ដែ​ល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ​ជាពិសេ​ស​ថ្នា​ក់ដឹកនាំ​អញ្ជើ​ញ​ម​ក​ពី​​ទ្វីបអឺ​រ៉ុ​ប​ចំនួន​​​៣០​ប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា «​ថ្នាក់​ដឹ​កនាំ​មក​ពី​អឺ​រ៉ុ​ប​ទាំ​ង​នោះ​នឹ​ង​ម​កឃើញ​ប្រទេ​សក​ម្ពុ​ជា​យើ​ង​ពិ​ត​ប្រា​​ក​​ដ​ តើអភិវ​ឌ្ឍ​ន៍​ប្រ​ទេស​ដល់ណាហើយ ហើ​យ​​ប្រ​ទេស​យើ​ងដែលគាត់ធ្លាប់ឮ គាត់អាន គាត់ឮតាមកា​សែ​ត​ហ្នឹងថា ប្រទេសដែ​លរ៉ាំ​រ៉ៃ​ដោ​យ​សង្គ្រា​ម​ស៊ឺវិលរាប់សិបឆ្នាំនេះ ឥឡូវនេះក្លាយជាប្រទេ​ស​​មួ​យ​ដែ​ល​មា​ន​សុ​ខ​ស​ន្តិ​ភា​ព​ពេ​ញ​លេ​ញ​ហើ​យ​ ក៏ក្លាយជាប្រទេសមួយដែលជាម្ចាស់ផ្ទះនៃ​កិ​​ច្ចប្រ​ជុំដ៏ធំមួយ​នេះ។ នេះ​ជា​អ្វី​ដែ​ល​ជា​មោ​ទ​នភា​ព​របស់យើង»។ សូមជម្រាបជូនថា កិច្ច​ប្រ​ជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជារៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះតាមប្រព័ន្ធអនឡាញ នឹងប្រព្រឹត្ដទៅ នាថ្ងៃទី២៥-២៦ ខែវិច្ឆិកា​ ឆ្នាំ២០២១ខាង​មុខនេះ​ ដែលក្នុងកិច្ចប្រជុំនេះដែរ ក៏មានវេទិកាអម​ចំនួន​៦​ផ្សេងទៀត ក្នុងនោះរួមមាន វេទិកា​អាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (Asia-Europe Forum on Women, Peace & Security) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើក​ទី១១ ​(11th Asia-Europe Parliamentary Partnership Meeting,​ ASEP11) បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប ​(ASEM Cultural Festival 2020) កិច្ច​ប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប ​(ASEF Young Leaders Summit) កិច្ច​ពិភាក្សាតុមូលក្រុមនិពន្ធនាយកសារព័ត៌មាន នៃ​មូល​និធិអាស៊ី-អឺរ៉ុប លើកទី១០ (10th ASEF Editors' Roundtable, ASEFERT 10) និងវេទិកា​ធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (1st Asia-Europe Economic & Business Forum, AEEBF1)។ ជាមួយគ្នានេះផងដែរ ឯកឧត្តម លុយ ដាវីត ក៏បានបន្ថែមថា «​ផលប្រយោជន៍ យើង​អាច​ទាក់ទាញបា​ន​ពី​កិ​ច្ច​ប្រ​ជុំ​នេះ​ផ​ល​​​ប្រ​យោជន៍ធំ ទី១គឺបង្ហាញ​ពី​ស​ម​ត្ថភាពរបស់យើង ទី២ បង្ហាញ​ពីអរិយ​ធម៌​និ​ង​វ​ប្ប​ធ​ម៌​ដ៏​​វ័​​​យ​ចំណាស់របស់យើង ហើយដែលយើង​អា​ច​ទាក់ទាញ​បាន​នូវ​ទេស​ចរណ៍​ច្រើន ​ហើ​យ​និង​វិ​និ​យោ​គ​ច្រើ​​ន​។ ខ្ញុំជឿជាក់ថា ធនធា​ន​ម​​នុស្ស​ដែលយើង​មាន​គឺអាចរៀបចំកិច្ចប្រជុំបានល្អ»៕



ខ្លឹមសារទាំងស្រុងពី ៖ AKP