ក្រុមការងារលេខាធិការដ្ឋានបានតាមដានវឌ្ឍនភាពនៃការរៀបចំវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១
នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្ដមសំហេង បូរ៉ា អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃ គណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) បានដឹកនាំកិច្ចប្រជុំជាមួយសហការីដើម្បីតាមដានវឌ្ឍនភាពនៅក្នុងដំណើរការរៀបចំវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1)។