លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃ AEEBF1

នៅព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំកម្មវិធី AEEBF1 បានដឹកនាំសម័យប្រជុំតាមប្រព័ន្ធវីដេអូដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំឯកសារពាក់ព័ន្ធដែលត្រូវការសម្រាប់ AEEBF1។
កិច្ចប្រជុំនេះបានពិភាក្សាលើការកែប្រែដែលបានធ្វើឡើងនៅក្នុង Concept Note ដោយពិចារណាលើទិដ្ឋភាពជាច្រើននៃការផ្លាស់ប្តូរ និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងកំឡុងពេលមានជំងឺរាតត្បាតដែលមិនធ្លាប់មានពីមុនមកក៏ដូចជាការរីកចម្រើននៃបច្ចេកវិទ្យាដែលពិភពលោកកំពុងជួបប្រទះក្នុងពេលតែមួយនៃសតវត្សរ៍ទី ២១។ កិច្ចប្រជុំនេះក៏បានពិនិត្យទៅលើកម្មវិធីនិងសមាសភាពរបស់វាគ្មិននៃ AEEBF1 ផងដែរ។