កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ជាមួយក្រសួងពាណិជ្ជកម្ម

នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ EuroCham និងសភាពាណិជ្ជកម្មបរទេសដទៃទៀតបានជួបជាមួយលោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM 13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២១។

EuroCham កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មដើម្បីរៀបចំ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ដើម្បីលើកកម្ពស់ និងសម្របសម្រួលការវិនិយោគបរទេសនៅកម្ពុជានិងដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌រវាងអឺរ៉ុបនិងកម្ពុជា។ សូមមេត្តាតាមដានបន្តទៀត ព្រោះយើងនឹងត្រលប់មកវិញជាមួយព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ដ៏ជោគជ័យនិងប្រវត្តិសាស្ត្រនេះក្នុងពេលឆាប់ៗនេះ។